ទឹកជ្រោះចំបក់

ទឹកជ្រោះចំបក់ខេត្តកំពង់ស្ពី ក្បែរភ្នំគីរីរម្យ
ចំបក់

នៅថ្ងៃអាទិត្យទី 09 ខែ សីហា ឆ្នាំ 2009 កូនដំរីទៅទឹកជ្រោះចំបក់ជាលើកទី មួយ របស់កូនដំរី ក្នុងនោះសប្បាយផង ហត់ផង ឃ្លានផង ព្រោះត្រូវដើរឡើងភ្នំ 3គីឡូ។

ផ្កា អត់ស្គាល់ឈ្មោះ
ផ្កា

ក្រុមអ្នកស្រេកឃ្លាន

មនុស្សស្រេកឃ្លានអាហារ ព្រោះហត់នឹងឡើងភ្នំ

ពិធីឡើងគេហដ្ឋានកូនដំរី

ផ្ទះថ្នីរបស់កូនដំរី

ការសាងសង់ផ្ទះរបស់កូនដំរីសំរេចនៅថ្ងៃទី 04 ខែ សីហា ឆ្នាំ 2009 ឥឡូវកូនដំរីបានបើកផ្ទះ កាត់ខ្សែបូរ ឲប្រើប្រាស់ចាប់ពីថ្ងៃនេះហើយ សូមមិត្ត ទាំងអស់គ្នា ចូលរួម ដោយសេរី ។ អរគុណ។
ផ្ទះថ្មីរបស់កូនដំរី




អាមួយនេះសំរាប់កូនផ្សោត

ថ្ងៃពិសេសកំរមាន

ថ្អែពិសេស គួរធ្វើអីណ៎
ពេលវេលាដ៏អស្ចារ្យដែល ពិសេស គឺពេល ម៉ោង12ៈ34ៈ56​ ថ្ងែទី 07 ខែ 08 ឆ្នាំ 09 ពេលវេលាបែបនេះពិតជាពិសេសមែន ព្រោះ វាមានលេខរៀងស្វីតល្អណាស់ 123456789 ។ ពេលវេលាបែបនេះ មាននៅឆ្នាំ​ 2109 ទើបកើតមានម្តងទៀត ដូចនេះ យើងទាំងអស់គ្នា ពិតជាមានសំណាងណាស់ ។ ប៉ុន្តែកូនដំរីមិនដឹងថា នៅថ្ងែនោះធ្វើអីទេ និង មិនដឹងថាទៅណាដែរ ។ ចុះអ្នកទាំងអស់គ្នាវិញគិតថាចង់ទៅណាដែរ?

កំណាព្យ វាលស្រែ

វាលស្រែ
ឱវាលស្រែភ្លី ពីកំពង់ស្ពី
ដល់ក្រុងភ្នំពេញ ព្រាត់ម្ចាស់កំសត់
ដុល្លាបណ្តេញ មានម្ចាស់ថ្មីវិញ
អ្នកមានស្រុកក្រៅ។
អ្នកមានស្រុកចិន អ្នករកស៊ីបប៉ិន
ស៊ីឆ្អិនស៊ីឆៅ ម្ចាស់ដើមអ្នកស្លូត
អ្នកឆោតអ្នកខ្លៅ ចង់បានផ្ទះនៅ
បានម៉ូតូថ្មី។
ដីវាលដីវែង ដីធ្លាប់ក្មេងលេង
ដាក់ទ្រូស្ទូចត្រី ជីកក្តាមរើសខ្យង
បងប្អូនប្រុសស្រី សន្ទូងស្រូវថ្មី
ធ្លាប់លូតលាស់ល្អ។
វាល់ដាច់អាល័យ វាលអស់និស្ស័យ
នឹងខ្មែរអ្នកក្រ វាលជាប់ខ្នោះឃ្នាង
វាលអស់លំអ ជាប់របងថ្ម
ចំរឹងស៊ីម៉ងត៍។
ដកស្រង់ចេញពីសៀវភៅ កំណាព្យ ដែនដីទឹកភ្នែក អ្នកនិពន្ធ យិន លួត។